+855 92 92 1000
Logo
ច្បាស់៤ចំណុចនេះហើយទិញផ្ទះមិនវេទនារឿងលុយកាក់
Updated on: May 9, 2022, 5:58 a.m.
Published on: July 9, 2021, 2:57 a.m.

ច្បាស់៤ចំណុចនេះហើយទិញផ្ទះមិនវេទនារឿងលុយកាក់


អ្នកគ្រប់គ្នាត្រូវសន្សំប្រាក់ដើម្បីទិញអចលនទ្រព្យ ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ក្នុងកម្រិតណាមួយ ។ ថវិកា​នេះ​អាចសន្សំបានកាន់តែច្រើននៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ ។ ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក ៖

ទី១- រៀបចំបញ្ជីចំណាយ

អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ ។

ទី២- រៀបចំបញ្ជីចំណាយបម្រុង

អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ ។ល។​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ «កុំចំណាយបើមិនចាំបាច់» ។  

ទី៣- គ្រប់គ្រងការចំណាយ (ចាំបាច់ vs មិនចាំបាច់)

អ្នកត្រូវកំណត់ឱ្យបានច្បាស់ថាមួយណាជាការចំណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក ។

ទី៤- បូកសរុបចំណូល និងចំណាយ

អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួចយកចំណូលសរុបទាំងអស់ដកប្រាក់ចំណាយសរុបចេញបន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ ។ ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ​ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង ។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន ៕

Comments