+855 92 92 1000
Logo
មិនមែនចេះតែធ្វើៗទេ ! ពេលសង់បុរីលក់បើគ្មាន៣ចំណុចនេះទេដូចយក.កទៅលរអន្ទាក់
Updated on: June 1, 2022, 9:17 a.m.
Published on: December 20, 2021, 9:25 a.m.

មិនមែនចេះតែធ្វើៗទេ ! ពេលសង់បុរីលក់បើគ្មាន៣ចំណុចនេះទេដូចយក.កទៅលរអន្ទាក់


កំណើនប្រជាជនក្នុងប្រទេសកម្ពុជាបានជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនឡើងៗ ដែលតម្រូវការ​លំនៅ​ដ្ឋាន​ជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺន​ខ្នង​រហូត​ដល់ឆ្នាំ​២០៣០ ។ ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើន​ ទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច ។

Mr Kim Heang

អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យដែលមានបទពិសោធន៍ច្រើនឆ្នាំលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ក្នុងការផ្សាយបន្តផ្ទាល់មួយក្រោមប្រធានបទ «ការអភិវឌ្ឍន៍​អចលនទ្រព្យនៅកម្ពុជា» បានធ្វើការណែនាំ​សម្រាប់វិនិយោគិនដែលមានបំណងចង់សាងសង់បុរីសម្រាប់លក់ត្រូវ​មានចំណុចសំខាន់ៗ៣យ៉ាងប្រសិនបើចង់​ទទួល​បានជោគជ័យក្នុងការសាងសង់បុរីសម្រាប់លក់ ៖

ទី១- លុយ (ដើមទុន)

Budget for Investing

មនុស្សជាច្រើនមិនមានលុយទេ តែគាត់សាងសង់បុរីលក់ដែលអាចធ្វើឱ្យភាគរយបរាជ័យ​របស់គាត់មានរហូត​ដល់​ទៅ​៩៩% ។ ហើយចំណែកអ្នកខ្លះគាត់មានលុយ គាត់សាងសង់បុរីភាគរយជោគជ័យរបស់គាត់មាន៣០-៤០% ពីព្រោះបុរីមួយដែលអាចជោគជ័យទៅបានគឺម្ចាស់បុរីត្រូវមានលុយសម្រាប់អភិវឌ្ឍន៍ ។ ប្រសិនបើអត់លុយ​ហើយ​គាត់សាងសង់បុរីនោះ៩៩%គាត់នឹងបរាជ័យ ។

ទី២- បច្ចេកទេសក្នុងការសាងសង់

Borey Construction Experiences

ក្រៅពីមានលុយហើយ ម្ចាស់បុរីត្រូវមានបទពិសោធន៍ និងបច្ចេកទេសក្នុងការសាងសង់បុរីបន្ថែមទៀត ។ មិនអាចម្ចាស់​បុរី​មួយមិនចេះ ឬគ្មានបទពិសោធន៍ក្នុងការសាងសង់សំណង់ ហើយទៅរកស៊ីខាងសាងសង់បុរី ទោះបីគាត់មានលុយច្រើនប៉ុណ្ណាក៏ដោយនោះភាគរយជោគជ័យរបស់គាត់មានមិនលើសពី៥០%នោះទេ ។

ទី៣- ការលក់

Sale Team

អ្នកខ្លះមានលុយ មានបទពិសោធន៍ក្នុងការសាងសង់បុរី ប៉ុន្តែសង់បុរីរួចហើយបែរជាលក់មិនដាច់ ។ ចំណុចសំខាន់​មួយ​ទៀត​នៃការសាងសង់បុរីសម្រាប់លក់បច្ចុប្បន្នគឺ «ក្រុមលក់» ។ ការលក់គឺជាសរសៃឈាមក្នុងការសាងសង់បុរី ។ ជាទូទៅមិនមានម្ចាស់បុរីមួយណាដែលមានលុយទិញដី១០០% ហើយមានលុយសង់សំណង់១០០%នោះទេ គឺគាត់ត្រូវការលុយបង្វិលដែលអាចជាមួយធនាគារ ឬអតិថិជនជាដើម ។

ដូច្នេះប្រសិនបើអ្នកវិនិយោគទាំងអស់ចង់ជោគជ័យក្នុងការសាងសង់បុរីសម្រាប់លក់ត្រូវមាននូវចំណុចសំខាន់ទាំង៣ខាងលើ ប៉ុន្តែមិនមែនមានគ្រប់ចំណុចខាងលើហើយលោកអ្នកអាចជោគជ័យ១០០%នោះទេ ពោលគឺត្រូវ​មាន​ចំណុច​គួបផ្សំជាច្រើនទៀត ជាពិសេសត្រូវដឹងថា តើលោកអ្នកចង់សាងសង់បុរីប្រភេទណាសម្រាប់លក់ឱ្យ​អតិថិជន? បុរីសម្រាប់អ្នកមានចំណូលកម្រិតទាប , កម្រិតមធ្យម ឬបុរីសម្រាប់អ្នកមានកម្រិតខ្ពស់?

Author Profile

Comments