ជាមួយការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសផ្នែកលំនៅដ្ឋាន ជាក់ស្ដែងយើងឃើញវត្តមានដ៏ច្រើននៃគម្រោងលំនៅដ្ឋានថ្មីៗដែល ជាប្រភេទខុនដូពីកម្រិតប្រភេទមធ្យមទៅដល់ប្រភេទប្រណីត ។ ទន្ទឹមនឹងនេះយើងក៏មើលឃើញពីនិន្នាការដ៏ពេញនិយមមួយក្នុងចំណោមអ្នកទិញ អចលនទ្រព្យទាំងអស់នោះគឺការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច។
តើការទិញយូនីតខុនដូរដែលមិនទាន់សាងសង់រួចមានផលប្រយោជន៍អ្វីខ្លះ? ការទិញគម្រោងខុនដូប្រភេទនេះផ្ដល់ឱ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាងផលប្រយោជន៍សំខាន់ៗចំនួន៣ដែលមិនអាចរំលងបាននោះរួមមាន ៖
ទី១- ទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ទឹកសន្ទាប់
ក្រុមហ៊ុនអភិវឌ្ឍគម្រោងជាច្រើនត្រូវការដើមទុនបង្វិលដើម្បីយកទៅទូទាត់ការចំណាយផ្សេងៗក្នុងការដំណើរការគម្រោងរបស់ពួកគេ ។ ដូច្នេះដើម្បីអាចទទួលបានទុនបង្វិលក្រុមហ៊ុនមួយចំនួនបានដាក់ លក់គម្រោងរបស់ពួកគេទាំងគម្រោងមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ ។
ដូច្នេះដើម្បីទាក់ទាញ អតិថិជនឱ្យទិញគម្រោងរបស់ពួកគេក្នុងដំណាក់កាលនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនធ្វើការបញ្ចុះតម្លៃដ៏ ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនខ្លះទៀតថែមទាំងផ្ដល់ជូននូវការសន្យាផ្សេងៗដូចជា ៖ ការធានាជូលត្រឡប់ ឬការទិញត្រឡប់វិញទាំងស្រុងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ជាមួយអត្រាចំណេញខ្ពស់ ។
ទី២- មានជម្រើសច្រើន
ការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួចផ្ដល់ឱ្យអ្នកនូវឳកាស និងជម្រើសជាច្រើនក្នុងការជ្រើស រើសប្រភេទយូនីត និងទីតាំងនៃយូនីតដែលអ្នកពេញចិត្ត ។
ទី៣- ងាយស្រួលក្នុងការផ្លាស់ប្ដូរ ឬ កែតម្រូវ
ការទិញយូនីតខុនដូប្រភេទនេះផ្ដល់ឱ្យអ្នកនូវភាពបត់បែន និងភាពងាយស្រួលក្នុងការផ្លាស់ប្ដូរការរចនាម៉ូត ការរៀបចំ ឬ កែតម្រូវផ្នែកផ្សេងៗខាងក្នុងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជា ៖ ដេគ័រ ទីតាំងទ្វារ ឬបង្អួច ចង្ក្រានបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងអំពូលបំភ្លឺខាងក្នុងជាដើម ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)
Comments